ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA ស្រ្តីនិង​ភាព​ជា​អ្នកដឹកនាំ​៖ ​ការថែរក្សា​សុខភាព​ផ្លូវចិត្ត​ល្អ​ជួយ​ឱ្យ​ការដឹកនាំ​របស់​ស្រ្តី​កាន់តែ​ប្រសើរ​​​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី​ យឹម សុធារី គឺជា​​អ្នក​ជំនាញ​​ផ្នែក​​ចិត្តសាស្រ្ត និង​​ជា​​នាយិកា​​មជ្ឈមណ្ឌល​​ស្នេហា។ តាំង​ពី​​កុមារភាព​​​មក អ្នកស្រី​​តែង​​មាន​​ក្តី​សុបិន​​ធ្វើជា​អ្នក​​ព្យាបាល ប៉ុន្តែ​​ក្តី​​សុបិន​​នោះ​មាន​ឧបសគ្គ​ច្រើន​ដោយសារ​ជីវភាព​គ្រួសារ។ ក្រោយ​មក ដោយសារ​​ការ​​ខិតខំ​ប្រឹងប្រែង អ្នក​ស្រី​​បាន​​សម្រេច​​ក្តី​សុបិន​របស់​ខ្លួន​​ដោយ​​ធ្វើ​ជា​​អ្នកប្រឹក្សា​​ផ្លូវ​ចិត្ត ហើយ​ជាពិសេស​​​​បាន​​​បង្កើត​មជ្ឈមណ្ឌល​​ស្នេហា ដែល​​ជា​​កន្លែង​​ផ្តល់​ប្រឹក្សា​​និង​​ព្យាបាល​​បញ្ហា​ផ្លូវចិត្ត​។​​​​ អ្នកស្រី​លើកឡើងថា ​នៅ​ពេល​ដែល​ស្រ្តី​ថែរក្សា​​ផ្លូវចិត្ត​​បាន​​ល្អ នោះ​នឹង​​ជួយ​ឱ្យ​​ការដឹកនាំ​​របស់​ស្រ្តី​​កាន់តែ​​ប្រសើរ​៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ០៥ កុម្ភៈ ២០២៤)

XS
SM
MD
LG